ក្រុមការងារក្រសួងធនធានទឹក បន្តចុះបូមទឹកជូនប្រជាកសិករ នៅស្រុកមង្គលបូរី


បន្ទាយ​មាន​ជ័យ​ ៖ ក្រុម​ការ​ងារ​ នាយក​ដ្ឋាន​ធារា​សាស្ត្រ​ កសិ​កម្ម​ ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុ​និយម​ ដឹក​នាំ​ដោយ​លោក​ ឈា​ ប៊ុន​រិទ្ធ​ នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០​១៥​នេះ​ បាន​ និង​កំពុង​បន្ត​ចុះ​សហការ​ ជាមួយ​មន្ទីរ​ធន​ធាន​ទឹក​ ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ប្រជា​កសិករ​ ដើម្បី​ជូយ​សង្គ្រោះ​ស្រូវ​ បង្កើន​រដូវ​ខ្វះ​ទឹក​ជាង​១​ពាន់​ហិកតា​ ស្ថិត​ក្នុង​ឃុំ​សឿ​ ស្រុក​មង្គល​បូរី​។

នៅ​ក្នុង​ការ​ងារ​ អន្ត​រាគមន៍​សង្គ្រោះ​ស្រូវ​បង្កើន​ រដូវ​នៅ​ឃុំ​សឿ​នេះ​ ក្រុម​ការ​ងារ​ក្រសួង​ និង​មន្ទីរ​ បាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ បូម​ទឹក​ប្រភេទ​៦៥​សេស​ ចំនួន​២​គ្រឿង​ ដោយ​ធ្វើ​ការ​បូម​ទម្លាក់​ទឹក​ ពី​ស្ទឹង​មង្គល​បូរី​ បញ្ចូល​ទៅ​ ក្នុង​ប្រឡាយ​ចំនួន​២​ខ្សែ​ ដែល​បង​ប្អូន​ប្រជា​កសិករ​ បាន​សហការ​គ្នា​ស្តារ​ រួច​ជា​ស្រេច​ សម្រាប់​នាំ​ទឹក​ទៅ​ស្រោច​ស្រព​ស្រូវ​ របស់​ពួក​គាត់​ សរុប​ចំនួន​ 1.450​ ហិក​តា​ ក្នុង​ភូមិ​ចំនួន​05​។

មន្រ្តី​ក្រសួង​ធន​ធាន​ទឹក​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​បញ្ហា​ ខ្វះ​ទឹក​ប្រើ​ប្រាស់​ នៅ​តាម​ខេត្ត​មួយ​ចំនួន​នោះ​ លោក​រដ្ឋ​មន្រ្តី​ក្រសួង​ធន​ធាន​ទឹក​ លោក​ លឹម​ គាន​ហោ​ បាន​បញ្ជា​ឲ្យ​មន្រ្តីជំនាញ​ សហការ​ជាមួយ​មន្រ្តី​ នៅ​តាម​ខេត្ត​ទាំង​នោះ​ បន្ត​យុទ្ធនាការ​ ចុះ​ជួយ​បូម​ទឹក​ដាក់​ស្រែ​ជូន​ប្រជា​ពល​រដ្ឋ​ ជា​បន្ត​បន្ទាប់​ ពោល​មិន​ត្រូវ​ឲ្យ​ពួក​គាត់​ ខ្វះ​ខាត​នោះ​ឡើយ​៕

22-07-2015 (1) 22-07-2015 (2) 22-07-2015 (3) 22-07-2015 (4) 22-07-2015 (5) 22-07-2015 (6) 22-07-2015 (7) 22-07-2015 (8)